គេហទំព័រ
គម្រោងអង្គការ
ការប្រើប្រាស់ដីធ្លីរបស់សហគមន៍ជនជាតិដើមភាគតិច/មូលដ្ឋាន
ពង្រឹងសហគមន៍ជនជាតិដើមភាគតិច/មូលដ្ឋាន ក្នុងការថែរក្សាចំណេះដឹងវប្បធម៌ប្រពៃណីលើកិច្ចការការពារធនធានធម្ម ជាតិ។
គម្រោងធ្វើការជាមួយសហគមន៍ដែលស្ថិតក្រោមល័ក្ខខណ្ឌដូចតទៅ ១)សហគមន៍ដែលមិនស្ថិតក្នុងដំណើរការចុះបញ្ជីំណាមួយឡើយ ២) សហគមន៍ដែលបានចាប់ផ្តើមដំណើរការចុះបញ្ជី យ៉ាងហោចណាស់បានមានផែនទីបឋម ផែនទីគូដោយដៃនូវព្រំប្រពៃណី ៣) សហគមន៍ដែលមានការទទួលស្គាល់អត្តសញ្ញាណ និងនិតិបុគ្គលដោយអន្តរក្រសួង។ គម្រោងនឹងសម្របសម្រួលពិនិត្យលក្ខ័ខណ្ឌការងារ បទបញ្ញាផ្ទៃក្នុងនិងវិធានកាន់កាប់តាមប្រពៃណី ដើម្បីឆ្ពោះទៅរកការអនុវត្ត។ គម្រោងនឹងសម្របសម្រួលឲ្យមានមណ្ឌលសហគមន៍ សិល្បៈ ប្រពន្ធ័កសិកម្ម និងទីគោរពបូជាតាមប្រពៃណីក្នុងភូមិគោលដៅ។
លទ្ធផល៖ ការទទួលស្គាល់សិទ្ធិប្រើប្រាស់តាមប្រពៃណី គឺពង្រឹងបាននូវសម្លេងសហគមន៍ដែលងាយរងគ្រោះ។ ធនធានដែលពួកគាត់ប្រើប្រាស់ជាប្រពៃណីតាំងពីដើមមក គឺបានទទួលស្គាល់ និងសមាជិកបានប្រើប្រាស់គ្រប់គ្រងប្រកបដោយសុវត្តិភាព។
សហគមន៍ដឹកនាំក្នុងការបន្តអាស្រ័យលើធនធានធម្មជាតិ
ពង្រឹងរសហគមន៍ជនជាតិដើមភាគតិច/មូលដ្ឋាន ដើម្បីកំណត់នូវវិធីសាស្ត្រប្រើប្រាស់ ស្របតាមសកម្មភាពប្រពៃណី លើព្រៃឈើ ដីធ្លី និងការធ្វើកសិកម្ម។
គម្រោងនឹងធ្វើការជាមួយសមាជិកសហគមន៍ដែលបានកំណត់ដូចជាសហគមន៍តំបន់ការពារ ច្រករបៀងសហគមន៍ព្រៃឈើ ដែនជម្រកសត្វព្រៃ ឬជាតំបន់ឧទ្យានជាតិ។ គម្រោងនឹងផ្តោតលើការសម្របសម្រួលទៅលើការការពារ ថែរក្សា ត្រួតពិនិត្យ និងអភិវឌ្ឍដែលអាចបង្កើនជីវចម្រុះ បរិស្ថានត្រូវបានពង្រឹង បង្ហាញថាប្រពន្ធ័ប្រពៃណី គឺជាកិច្ចការពារដ៍ល្អ។
លទ្ធផល៖សហគមន៍ជនជាតិដើមភាគតិច/មូលដ្ឋាន បន្សាំសកម្មភាពប្រពៃណី លើការប្រើប្រាសធនធានធម្មជាតិ ត្រូវបានពង្រឹង។
ពង្រឹងប្រព័ន្ឋស្បៀងជនជាតិដើមភាគតិចឲ្យប្រសើរឡើង ដើម្បីបង្កើនដំណោះស្រាយទៅនឹងបម្រែបម្រួលអាកាសធាតុ
អភិវឌ្ឍភាពខ្លាំង និងធនធានរបស់សហគមន៍ ដើម្បីពឹងអាស្រ័យតាមបែបប្រពៃណីប្រកបដោយចីរភាព។
គម្រោងនឹងសម្របសម្រួលសហគមន៍ដើម្បីត្រឡប់ទៅជាអ្នកពឹងលើខ្លួនឯង បង្កើនអាហាររបស់ខ្លួន ពង្រឹងកសិកររក្សាចំណីអាហារ លើកទឹកចិត្តឲ្យចេះជួញដូរ ចំអិនម្ហូបអាហារដែលគាត់ធ្វើបាន និងពង្រឹងឲ្យចេះទុកដាក់ពូជ។ គម្រោងនឹងនាំយកនូវគំនិតនៃកសិកម្មចម្រុះ ចម្ការវិលជុំ អភិរក្សពូជប្រពៃណី ដាំដុះនៅដីនិងព្រៃដែលគាត់អាស្រ័យ។ គម្រោងនឹងសម្របសម្រួលសហគមន៍គោលដៅឲ្យបង្កើនពូជឈើព្រៃ និងដាំឈើឡើងវិញក្នុងការបង្កើនស្បៀងទាំងដាំដុះ និងមិនដាំដុះ (បន្លែព្រៃ)។
លទ្ធផល៖ភាពខ្លាំង និងធនធានរបស់សហគមន៍ ត្រូវបានយកមកអនុវត្ត។ សហគមន៍បានប្រើប្រាស់ភាពខ្លាំង ក្នុងការគ្រប់គ្រងធនធាន បង្កើនបានគុណភាពអាហារ និងបម្រែបម្រួលអាកាសធាតុត្រូវបានបន្សាំ។
ចងក្រងក្រុមជ័រច្បោះនិងសំរ៉ង ដើម្បីអនុវត្តនូវការអាស្រ័យផលប្រកមដោយចីរភាព
សម្របសម្រួលបង្កើតប្រពន្ធ័មានចីរភាពនៃក្រុមអាស្រ័យអនុផលផលព្រៃឈើ លើកិច្ចការពារ និងអភិវឌ្ឍរបស់ពួកគាត់។
ដើមច្បោះជ័រដែលនៅសេសសល់ហើយមិនដឹងថានៅបានយូរប៉ុណ្ណា រួមជាមួយនិងដើមសំរ៉ង ដែលសហគមន៍អាស្រ័យផលបានព្យាយាមផ្ទាល់ខ្លួនការពារដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។ ឈើពពួកនេះមាននៅក្នុងខេត្តស្ទឹងត្រែង ក្រចេះ ព្រះវិហារ និងដើមសំរ៉ងមាននៅក្នុងខេត្តរតនគីរី (នៃខេត្តគោលដៅ)។ សហគមន៍ទាំងនោះនៅតែបន្តអនុវត្តក្នុងការប្រមូលផល ក៍ដូចជាការពារពីក្រុមកាប់ឈើខុសច្បាប់ និងការប្រមូលផលមិនត្រឹមត្រូវ។ គម្រោងនឹងរួមជាមួយអ្នកដងជ័រ តាមរយៈសមាជិកអ្នកស្មគ្រចិត្តសហគមន៍ ប្រមូលទិន្នន័យពីមូលដ្ឋាន និងរៀនសូត្រថាតើវាមានសារសំខាន់ដល់ជីវិតសហគមន៍ដូចម្តេច។ អ្នកដងជ័រនឹងសម្របសម្រួលទៅជាបណ្តាណដើម្បីរៀនសូត្រ និងចែករំលែកនូវទស្សនៈនៃការអភិរក្ស និងដាំដុះសម្រាប់មនុស្សជំនាន់ក្រោយ។
លទ្ធផលៈ ទិន្នន័យពត៌មានគឺត្រូវបានប្រើប្រាស់ដើម្បីឲ្យមានកិច្ចគាំពារ។ វេទិកាព្រៃឈើនិងអាចមានតម្លៃសម្រាប់ការតាក់តែងគោលនយោបាយ។ ដើមច្បោះជ័រនិងដើមសំរ៉ងត្រូវបានការពារនិងទាក់ទាញចំណាប់អារម្មណ៍ថ្នាក់ជាតិ។ អ្នកអាស្រ័យអនុផលព្រៃឈើ បានដាំឈើធម្មជាតិឡើងវិញ។
អភិវឌ្ឍភាពជាអ្នកដឹកនាំ ក្នុងស្ថាប័ន
បង្កើនប្រសិទ្ធិផលរបស់អង្គការ លើកស្ទួយការសម្រេចចិត្ត តាមរយៈការកសាងក្រុមអ្នកដឹកនាំពេលអនាគតដ៏ប្រសើរ ប្រកបដោយបរិយាកាសការងារជាវិជ្ជមាន។
ផ្នែកនេះគឺជាការអភិវឌ្ឍស្ថាប័ន អង្គការផ្ទះតូចភូមិភាគឦសានមានឆន្ទៈមុតមាំក្នុងការកសាងសមត្ថភាពបុគ្គលិក និងសមាជិកអ្នកស្មគ្រចិត្តសហគមន៍ លើវិធីសាស្ត្រពង្រឹងសហគមន៍។ បុគ្គលិកនឹងផ្តោតទៅលើ៖ ជំនាញសម្របសម្រួល គ្រប់គ្រងវដ្ដគម្រោង ជំនាញសហគមន៍ដឹកនាំការអភិវឌ្ឍ រដ្ឋបាល ហិរញ្ញវត្ថុ ការសរសេររបាយការណ៍ និងការត្រួតពិនិត្យតាមដាន។ល។ ខណៈដែលសមាជិកអ្នកស្មគ្រចិត្តសហគមន៍ នឹងផ្តោតទៅលើជំនាញសម្របសម្រួលពហុវប្បធម៌ និងជំនាញសហគមន៍ដឹកនាំការអភិវឌ្ឍ ។
អង្គការផ្ទះតូចភូមិភាគឦសាន និងអង្គការសហគមន៍មូលដ្ឋាន គឺត្រូវបានពង្រឹងនិងចងក្រង។ អង្គការនិងបណ្តាញសហគមន៍ បានពង្រឹងការសម្រេចចិត្តនិងប្រើប្រាសភស្តុតាងជាមូលដ្ឋាន ដើម្បីជំនួយដល់សេចក្តីត្រូវការនៃការតាក់តែងគោលនយោបាយ។
ជួបក្រុមយើង
ក្រុមប្រឹក្សាភិបាល៖
- លោក ញុយ វុយកែវ ប្រធានក្រុមប្រឹក្សាភិបាល ជាជនជាតិដើមភាគតិច បញ្ចប់បរិញ្ញាប័ត្រផ្នែកគ្រប់គ្រងធនធានធម្មជាតិ។
- លោកស្រី អ៊ូច សាំងសាវេន អនុប្រធានក្រុមប្រឹក្សាភិបាល ជនជាតិខ្មែរ បញ្ចប់អនុបណ្ឌិតផ្នែកសាវនកម្ម។
- លោកស្រី លឿង សំអឿន សមាជិកក្រុមប្រឹក្សាភិបាល បញ្ចប់បរិញ្ញាប័ត្រផ្នែកគ្រប់គ្រងទូទៅ។
ក្រុមគណៈគ្រប់គ្រង៖
- លោក ឯក យុធិន នាយកប្រតិបត្តិ លេខទំនាក់ទំនង: +855 12 623 311, yothin.e@necokh.org
- លោកស្រី គិត សុវណ្ណារ៉ា ប្រធានកម្មវិធី លេខទំនាក់ទំនង: + 855 71 962 2211, nara.k@necokh.org
- លោកស្រី សៅ សុខា ប្រធានហិរញ្ញវត្ថុ លេខទំនាក់ទំនង: + 855 11 256 775, sokha.s@necokh.org (ជនជាតិដើមភាគតិច)
ក្រុមជំនួយកម្មវិធី៖
- លោកស្រី ធីប យ៉ាវ មន្ត្រីសម្របសម្រួលគម្រោង លេខទំនាក់ទំនង: +855 712 782 289 (ជនជាតិដើមភាគតិច), ប្រចាំនៅខេត្តបន្ទាយមានជ័យ
- កញ្ញា ឈន បុប្ផា មន្ត្រីសម្របសម្រូលគម្រោង លេខទំនាក់ទំនង: + 855 85 304 280, bopha.c@necokh.org (ជនជាតិដើមភាគតិច), ប្រចាំខេត្តបាត់ដំបង
- លោកស្រី ហួន ស្រីនាង មន្ត្រីសម្របសម្រួលគម្រោង លេខទំនាក់ទំនង: +855 979 536 744, neang.h@necokh.org (ជនជាតិដើមភាគតិច), ប្រចាំខេត្តរតនៈគិរី
- លោក ជុំ សុភឿត មន្ត្រីសម្របសម្រួលគម្រោង លេខទំនាក់ទំនង: +855 977 463 335 (ជនជាតិដើមភាគតិច), ប្រចាំខេត្តស្ទឹងត្រែង និង ខេត្តក្រចេះ