អំពីអង្គការ

North-Eastern Cottage Organization

អត្ថន័យនៃសញ្ញាសម្គាល់៖ គឺបង្ហាញអំពីការលើកស្ទួយសេដ្ឋកិច្ចសហគមន៍មូលដ្ឋាននិងការពង្រឹងនូវមុខរបរដែលមានស្រាប់នៃជនជាតិដើមភាគតិចនៅក្នុងតំបន់គោលដៅ។

សាវតា

អង្គការផ្ទះតូចភូមិភាគឦសាន បានបង្កើតឡើងក្នុងឆ្នាំ២០១៦ ជាក្រុមមនុស្សអ្នកមានបទពិសោធ ធ្វើការនៅតាមសហគមន៍មូលដ្ឋាន នាភាគខាងជើងនិងភាគឦសាននៃប្រទេសកម្ពុជា។​ គ្រាដែលមិនទាន់បានចុះ​បញ្ជីការ គឺធ្វើការតាមរយៈអង្គការដៃគូជាអ្នកទទួលមូលនិធិដែលរកបានពីម្ចាស់ជំនួយ និងការជួយផ្នែករដ្ឋបាលដល់ក្រុមរបស់យើង។ ម្យ៉ាងទៀតគឺមានការពន្យាពេល ដោយសារការរាតត្បាតនៃជម្ងឺកូវីដ-១៩ ដែលធ្វើឲ្យការចុះបញ្ជីមានការយឺតយ៉ាវ។ ចុងក្រោយ គឺយើងបានចុះបញ្ជីការជាផ្លូវការជាមួយនឹងក្រសួងមហាផ្ទៃ តាមសេចក្តីប្រកាសលេខ ៧៣៧០ ចេញក្នុងខែធ្នូ ឆ្នាំ២០២២។​


ទស្សនវិស័យ៖ សហគមន៍ជនជាតិដើមភាគតិច/មូលដ្ឋាន ចូលរួមសកម្មរស់រវើកទាំងអស់គ្នា

បេសកកម្ម៖ សម្របសម្រួលសហគមន៍ឲ្យបន្តទទួលបានសិទ្ធិថែរក្សា ត្រួតពិនិត្យ ការពារនិងអភិវឌ្ឍសហគមន៍របស់ពួកគាត់។ 

ទិសដៅ៖ សហគមន៍ជនជាតិដើមភាគតិច/មូលដ្ឋាន មានភាពខ្លាំងជាក់លាក់ដើម្បីថែរក្សា ត្រួតពិនិត្យ ការពារនិងអភិវឌ្ឍក្នុងការគ្រប់គ្រងធនធានក្នុងសហគមន៍។


ពាក្យស្លោកលើកកំពស់គ្រាប់ពូជនិងប្រពន្ធ័ស្បៀងដើម្បីគាំទ្រដល់ ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន បង្កើនជីវចម្រុះ ការពារបរិស្ថាន និងបន្ស៊ាំទៅនឹងបម្រែបម្រួលអាកាសធាតុ។


គុណតម្លៃ៖

  • យើង​ គោរពពហុវប្បធម៌និងវិធានប្រពៃណីសហគមន៍
  • យើង គោរពសិទ្ធិមនុស្ស
  • យើង ចូលរួមពង្រឹងភាពជាតំណាង
  • យើង លើកកំពស់កិច្ចការដែលធ្វើរួមគ្នា
  • យើង ព្រមរៀនសូត្រនិងចែករំលែកអំពីប្រសិទ្ធិភាពនិងទស្សនទាននៃការផ្លាស់ប្តូររបស់សហគមន៍

គោលបំណងក្នុងរយៈពេលវែង៖

១.​ពង្រឹងសហគមន៍ជនជាតិដើមភាគតិច/មូលដ្ឋាន ដើម្បីទទួលបានការថែទាំវប្បធម៌ និងចំណេះដឹងមូលដ្ឋានលើកិច្ចការពារធនធានធម្មជាតិ

២.បង្កើនវិធីសាស្ត្រជនជាតិដើមភាគតិច/មូលដ្ឋាន ធ្វើផែនទីបង្ហាញផ្លូវដល់ការកាន់កាប់ ដោយការណែនាំនូវសកម្មភាពប្រពៃណីលើព្រៃឈើ ដីធ្លីនិងកសិកម្ម

៣. ពង្រឹងប្រព័ន្ធស្បៀងប្រពៃណី ក្នុងការបង្កើនដំណោះស្រាយលើបម្រែបម្រួលអាកាសធាតុ​​​

៤.គាំទ្រដល់អ្នកអាស្រ័យអនុផលព្រៃឈើក្នុងកិច្ចការបង្កើតទម្រង់ថែរក្សា និងការអភិវឌ្ឍរបស់ពួកគាត់

៥.ដើម្បីពង្រឹងប្រសិទ្ធិផលរបស់អង្គការ លើកកំពស់ការសម្រេចចិត្ត កសាងក្រុមមួយឲ្យប្រសើរឡើង និងបង្កើតអ្នកដឹកនាំនាអនាគត ឲ្យវិជ្ជមានបរិយាកាសការងារ។​


បរិបទ៖

អង្គការផ្ទះតូចភូមិភាគឦសាន បានសិក្សាស្វែងយល់អំពីសហគមន៍ជនជាតិដើមភាគតិច/មូលដ្ឋាន ក្នុងប្រទេសកម្ពុជា នូវការប្រឈមដល់ជីវភាពលើការប្រើប្រាស់ដីធ្លី ធនធានធម្មជាតិ និងការកាន់កាប់អាស្រ័យតាមប្រពៃណី។ ​ពួកគាត់នៅមានការរើសអើង ការចាកចេញដោយបង្ខំ និងការបាត់បង់នូវអត្តសញ្ញាណនៃក្រុមនិមួយៗ។ ​កត្តាទាំងអស់ និងភាពស្របគ្នាដែលការរុករកដកហូតធនធានធម្មជាតិដោយក្រុមហ៊ុនសាជីវកម្មមួយចំនួន (រ៉ែមាស ការកាប់ឈើ និងចម្ការឈើដាំ) ​រួមជាមួយការធ្វើចំណាកស្រុកមកពីខេត្តដទៃនៃប្រទេសផងដែរ។

​ការកាន់កាប់តាមប្រពៃណី គឺត្រូវបានគេមើលឃើញថាជាស្នូលនៃសកម្មភាពកសិរុក្ខកម្ម ការអភិរក្សជីវចម្រុះ ការគ្រប់គ្រងធនធានធម្មជាតិ និងការរក្សាប្រើប្រាសឳសថបុរាណ។ សហគមន៍ទទួលបានការថែរក្សា ការត្រួតពិនិត្យ ការការពារនិងការអផិវឌ្ឍមរតកវប្បធម៌ ចំណេះដឹងប្រពៃណីនិងបញ្ញតិវប្បធម៌ ក៍ដូចជាសម្តែងនូវវិទ្យាសាស្ត្ររបស់គាត់ បច្ចេកវិទ្យានិងចំណេះដឹង រួមទាំងជាតិពន្ធុ ពូជធារ ឳសថ ចំណេះដឹងនៃធនធានសត្វនិងរុក្ខជាតិ ប្រពៃណីដើម ខាងអក្សរសាស្ត្រ ស្ថាបត្យកម្ម កីឡានិងល្បែងប្រពៃណី និងសិល្បៈរបាំជាដើម។