អំពីកម្មវិធី

ចំណងជើងកម្មវិធី

លើកកំពស់ជីវភាពសហគមន៍ជនជាតិដើមភាគតិច/សហគមន៍មូលដ្ឋាន ដែលរស់នៅក្នុងតំបន់ការពារធម្មជាតិ​(PRIPA)

យុទ្ធសាស្ត្រសំខាន់ៗ

(១) យេនឌ័រ

​យេនឌ័រគឺជាឥទ្ធពលគន្លឹះក្នុងផែនការយុទ្ធសាស្ត្ររបស់អង្គការផ្ទះតូចភូមិភាគឦសាន ២០២៣-២០២៧ ដែលបានបង្កប់សមភាពយេនឌ័រទៅក្នុងបរិយាប័នយុទ្ធសាស្ត្ររបស់យើង។ មានវិស័យជាច្រើនដែលយើងធ្វើការជាមួយ គឺស្ត្រីបានដើរតួនាទីនៅក្នុងការផលិតស្បៀង ការរកប្រាក់ចំណូល ការគៀគរ ទុកដាក់ពូជ ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុនិងការបន្សាំខ្លួន។ ស្ត្រីជាអ្នកជំនួញ ជាអ្នកកែច្នៃ និងជាឃ្លាំងចំណេះដឹងនៅលើដីធ្លីនិងព្រៃឈើ។   យើងនឹងចាត់ទុកថាស្ត្រីនិងបុរសចូលរួមដោយកម្រិតណា ក្នុងការទទួលផល​ប្រយោជ​ពីគម្រោង និងកិច្ចខិតខំដើម្បីបានផលប្រយោជ ដោយមិនមានការបៀតបៀនគ្នាទៅវិញទៅមក។

(២)​ ការសិក្សាអំពីកម្មវិធី

​ក្នុងឆ្នាំ២០២៣ អង្គការផ្ទះតូចភូមិភាគឦសាននឹងធ្វើការសិក្សាលើកម្មវិធី នៅតាមតំបន់គោលដៅក្នុងបំណងដើម្បីរៀបចំគម្រោងឲ្យបានពឹស្តារក្នុងកម្មវិធីមួយ។ បុគ្គលិកនិងសមាជិកអ្នកស្មគ្រចិត្តសហគមន៍ នឹងត្រូវបានផ្តល់នូវវគ្គបណ្តុះបណ្តាលលើ ពលរដ្ឋដឹកនាំការអភិវឌ្ឍ ជំនាញសម្របសម្រួលដើម្បីប្រសិទ្ធិភាពដឹកនាំការសិក្សា និងការអនុវត្តគម្រោង។ ការសិក្សានឹងផ្តោតលើ ការសិក្សាទិន្នន័យគោល ដើម្បីមានពត៌មានគ្រប់គ្រាន់សម្រាប់ដើមគ្រានិងចុងគ្រានៃការអនុវត្តកម្មវិធី/គម្រោង និងការទុកដាក់ដើម្បីប្រើប្រាស់។

ប្រធានបទនៃការសិក្សាស្រាវជ្រាវពេលខ្លះត្រូវជ្រើសរើសផ្តោតទៅលើការបំពេញភាពចន្លោះខ្វះខាតរវាងភាពខ្លាំង និងធនធាននៃសហគមន៍។

(៣). ការជ្រើសរើសសមាជិកអ្នកស្មគ្រចិត្តហគមន៍(CVGM)

​នេះគឺជាព្រឹត្តិការណ៍សំខាន់មួយដែលនឹងកើតឡើងក្នុងសហគមន៍គោលដៅ។ អង្គការនឹងធ្វើការពិគ្រោះយោបល់ជាមួយចាស់ទុំ និងអ្នកដឹកនាំមានការ​យល់ព្រមជាមុន ក្នុងការរៀបចំក្រុមការងារនៅមូលដ្ឋានជាអ្នកសម្របសម្រួល ដែលតំណាងឲ្យគ្រប់ក្រុមជនងាយរងគ្រោះក្នុងសហគមន៍។ (CVGM) គឺក្រុមការងារតាមខេត្តដែលបានជ្រើសរើស បង្វឹក ចងក្រង និងធ្វើការដោយស្មគ្រចិត្ត។ ច្រើនបំផុតគឺ៥ទៅ៧រូបតាមខេត្ត ក្នុងអាណត្តិរបស់អង្គការ។ គេអាចឈប់ ប្តូរសមាសភាពតាមអ្វីដែលគាត់អាចធ្វើបាន ដែលមានចែងក្នុងលក្ខណ្ឌ័កាងារ។​

(៤) ឧបករណ៍និងវិធីសាស្ត្រពង្រឹងសហគមន៍

​អង្គការមានបទពិសោធក្នុងការសាកល្បងជាមួយសហគមន៍នាភាគឦសាននៃប្រទេសកម្ពុជាតាំងពីឆ្នាំ​២០១៦។ អង្គការនិងអនុវត្តប្រើឧបករណ័និងវិធីសាស្ត្រពលរដ្ឋដឹកនាំការអភិវឌ្ឍ ក្នុងការសម្របសម្រួលជាមួយនឹងសហគមន៍។ សមាសភាគនៅក្នុងវិធីសាស្ត្រពលរដ្ឋដឹកនាំការអភិវឌ្ឍមានដូចជា៖កសិករដឹកនាំការសិក្សាស្រាវជ្រាវ ចងក្រងភាពខ្លាំងរបស់សហគមន៍ និង ការអភិវឌ្ឍសហគមន៍តាមធនធានដែលមាន គឺជាកញ្ចប់បច្ចេកទេសក្នុងការពង្រឹងសហគមន៍។ អង្គការនឹងពង្រីកឲ្យមានក្រុមចែករំលែក វិធីសាស្ត្រពលរដ្ឋដឹកនាំការអភិវឌ្ឍ នៅតាមសហគមន៍។

(៥)ពង្រឹងបរិយាកាសរបសើអង្គការ

​ អង្គការនឹងអពង្រឹងវិធីសាស្ត្រធ្វើការងារជាមួយអង្គការជនជាតិដើមភាគតិច មន្ត្រីរាជរដ្ឋាភិបាល ម្ចាស់ជំនួយនៅគ្រប់កម្រិត ដើម្បីពង្រឹងកិច្ចសហការនិងកិច្ចសហប្រតិបត្តិការ។ លិខិតយោគយល់ ឬការចុះអនុសារណៈ គឺត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីការសហការនិងការងារជាបណ្តាញយ៉ាងប្រសើរ។​

ធ្វើការជាមួយអង្គការជនជាតិដើមភាគតិច៖ អង្គការផ្ទះតូចភូមិភាគឦសាននឹងកសាងកិច្ចសហការនិងសហប្រតិបត្តិការជាមួយអង្គការជនជាតិដើមភាគតិចពីមូលដ្ឋានរហូតដល់ថ្នាក់ជាតិ ថ្នាក់តំបន់និងអន្តរជាតិ។

សហគមន៍គោលដៅនិងតំបន់សម្រាប់កម្មវិធី៖

អង្គការនឹងធ្វើការក្នុងភូមិមួយចំនួនសង្ខាងក្រុមហ៊ុនចម្ការឈើដាំ ​(Think Biotech plantation company) ដែលមាន៣ភូមិក្នុងខេត្តក្រចេះ ឃុំបឹងចារ ស្រុកសំបូរ និង៣ភូមិទៀតក្នុងខេត្តស្ទឹងត្រែង ស្រុកសៀមបូក ឃុំសៀមបូក។​ អិមផាក់នឹងធ្វើការទៅលើការពង្រឹងចម្ការរួមប្រពៃណី គ្រាប់ពូជ ប្រពន្ធ៍ស្បៀង អេកូទេសចរណ៍ច្រករបៀង ក្រុមច្បោះជ័រ សិល្បៈនិងលើចំណេះដឹងជនជាតិដើមភាគតិច។​

អង្គការនឹងធ្វើការក្នុងភូមិចំនួន៤ ក្នុងតំបន់ចំការកៅស៊ូហង់អាញ់ ខេត្តរតនគីរី និងតំបន់សហគមន៍ការពារចំនួនពីរ​ មួយនៅក្នុងស្រុកលំផាត់ (បឹងភ្លោះយ៉ាក់កាអោលយ៉ាក់ការា) និងមួយទៀតនៅស្រុកតាវែង។ មានការសិក្សាបង្កើតថ្មីមួយទៀតនៅឃុំពយស្រុកអូជុំ។ អិមផាក់នឹងផ្តោតទៅលើការធ្វើចម្ការរួមប្រពៃណី ទុនសហគមន៍ (មឺនថាំង កាំបាក់ ឡាឡៃ តាំងម្លូ ភិ និងប៉ាដល) ការរក្សាពូជដំណាំ និងប្រពន្ធ័ស្បៀង ដោយរំលេចនូវសកម្មភាពកសិករដឹកនាំការសិក្សាស្រាវជ្រាវ ក្នុងខេត្តរតនគីរី។

កម្មវិធីដែលមានឈ្មោះថា កសិករដឹកនាំការសិក្សាស្រាវជ្រាវ និងបញ្ជ្រាបនៅតំបន់គោលដៅជាច្រើន ដើម្បីផ្តោតលើគ្រាប់ពូជ ប្រពន្ធ័ស្បៀង រួមទាំងភូមិមួយនៅក្នុងខេត្តបាត់ដំបង ជនជាតិដើមភាគតិចព័រ និងភូមិចំនួនពីរទៀត ជាជនជាតិដើមភាគតិចកួយក្នុងខេត្តបន្ទាយមានជ័យ ជាកម្មវិធីសាកល្បងតំបន់ដែលឆ្ងាយពីទីតាំងការិយាល័។

​​