គម្រោង

គម្រោងទី១៖ ការ​ប្រើប្រាស់​ដីធ្លី​របស់សហគមន៍​ជនជាតិដើមភាគតិច/​មូលដ្ឋាន

គោលបំណង៖ ពង្រឹង​សហគមន៍ជនជាតិដើម​ភាគតិច​/​មូល​ដ្ឋាន ​ក្នុងការ​ថែរក្សាចំណេះដឹងវប្បធម៌​ប្រពៃណី​លើកិច្ច​ការ​ការពារធនធានធម្មជាតិ។

គម្រោងធ្វើការជាមួយសហគមន៍ដែលស្ថិតក្រោមលក្ខខ័ណ្ឌ​ដូចតទៅ ១)សហគមន៍ដែលមិនស្ថិតក្នុងដំណើរការចុះបញ្ជីណាមួយឡើយ ២) សហគមន៍ដែលបានចាប់ផ្តើមដំណើរការចុះបញ្ជី យ៉ាងហោចណាស់បានមានផែនទីបឋម ផែនទីគូដោយដៃនូវព្រំប្រពៃណី ៣) សហគមន៍ដែលមានការទទួលស្គាល់អត្តសញ្ញាណ និងនិតិបុគ្គលដោយអន្តរក្រសួង​។ គម្រោងនឹងសម្របសម្រួលពិនិត្យលក្ខ័ណ្ឌការងារ  បទបញ្ញាផ្ទៃក្នុងនិងវិធានកាន់កាប់តាមប្រពៃណី ដើម្បីឆ្ពោះទៅរកការអនុវត្ត។ គម្រោងនឹងសម្របសម្រួលឲ្យមានមណ្ឌលសហគមន៍​  សិល្បៈ ប្រពន្ធ័កសិកម្ម និងទីគោរពបូជាតាមប្រពៃណីក្នុងភូមិគោលដៅ។

លទ្ធផល៖ ការទទួលស្គាល់សិទ្ធិប្រើប្រាសតាមប្រពៃណី គឺពង្រឹងបាននូវសម្លេងសហគមន៍ដែលងាយរងគ្រោះ។ ធនធានដែលពួកគាត់ប្រើប្រាស់ជាប្រពៃណីតាំងពីដើមមក គឺបានទទួលស្គាល់ និងសមាជិកបានប្រើប្រាស់គ្រប់គ្រងប្រកបដោយសុវត្តិភាព។

គម្រោងទី២៖ សហគមន៍​ដឹកនាំ​ក្នុងការបន្តអាស្រ័យលើ​ធនធានធម្មជាតិ

ពង្រឹង​រ​សហគមន៍ជនជាតិដើម​ភាគតិច/​មូលដ្ឋាន ​ដើម្បី​កំណត់នូវ​វិធីសាស្ត្រ​ប្រើប្រាស់ ស្របតាមសកម្មភាព​ប្រពៃណី ​លើ​ព្រៃ​ឈើ ​ដីធ្លី​ និងការ​ធ្វើ​កសិកម្ម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គម្រោងនឹងធ្វើការជាមួយសមាជិកសហគមន៍ដែលបានកំណត់ដូចជាសហគមន៍តំបន់ការពារ  ច្រករបៀង​​ សហគមន៍ព្រៃឈើ  ដែនជម្រកសត្វព្រៃ ឬជាតំបន់ឧទ្យានជាតិ។ គម្រោងនឹងផ្តោតលើការសម្របសម្រួលទៅលើការការពារ  ថែរក្សា  ត្រួតពិនិត្យ និងអភិវឌ្ឍដែលអាចបង្កើនជីវចម្រុះ  បរិស្ថានត្រូវបានពង្រឹង បង្ហាញថាប្រពន្ធ័ប្រពៃណី គឺជាកិច្ចការពារដ៍ល្អ។

លទ្ធផល៖​សហគមន៍ជនជាតិដើមភាគតិច/មូលដ្ឋាន បន្សាំសកម្មភាពប្រពៃណី លើការប្រើប្រាសធនធានធម្មជាតិ​ ត្រូវបានពង្រឹង។

គម្រោងទី៣៖ ពង្រឹងប្រព័ន្ឋស្បៀង​​ជនជាតិដើមភាគតិច​ឲ្យប្រសើរឡើង ​ដើម្បី​បង្កើនដំណោះស្រាយ​ទៅនឹង​​បម្រែ​ប​ម្រួល​អាកាសធាតុ

អភិវឌ្ឍភាព​ខ្លាំង និងធនធាន​របស់សហគមន៍​ ដើម្បីពឹងអាស្រ័យតាមបែប​ប្រពៃណីប្រកបដោយចីរភាព។​គម្រោងនឹងសម្របសម្រួលសហគមន៍ដើម្បីត្រឡប់ទៅជាអ្នកពឹងលើខ្លួនឯង បង្កើនអាហាររបស់ខ្លួន  ពង្រឹងកសិកររក្សាចំណីអាហារ លើកទឹកចិត្តឲ្យចេះជួញដូរ  ចំអិនម្ហូបអាហារដែលគាត់ធ្វើបាន និងពង្រឹងឲ្យចេះទុកដាក់ពូជ។ គម្រោងនឹងនាំយកនូវគំនិតនៃកសិកម្មចម្រុះ  ចម្ការវិលជុំ អភិរក្សពូជប្រពៃណី ដាំដុះនៅដីនិងព្រៃដែលគាត់អាស្រ័យ។ គម្រោងនឹងសម្របសម្រួលសហគមន៍គោលដៅឲ្យបង្កើនពូជឈើព្រៃ និងដាំឈើឡើងវិញក្នុងការបង្កើនស្បៀងទាំងដាំដុះ និងមិនដាំដុះ (បន្លែព្រៃ)។

លទ្ធផល៖​ភាពខ្លាំង និងធនធានរបស់សហគមន៍ ត្រូវបានយកមកអនុវត្ត។ សហគមន៍បានប្រើប្រាស់ភាពខ្លាំង ក្នុងការគ្រប់គ្រងធនធាន បង្កើនបានគុណភាពអាហារ និងបម្រែបម្រួលអាកាសធាតុត្រូវបានបន្សាំ។

គម្រោងទី៤៖ ចងក្រង​​ក្រុម​​ជ័រ​ច្បោះ​និង​សំរ៉ង ដើម្បី​​អនុវត្ត​នូវការអាស្រ័យផលប្រកមដោយចីរភាព

សម្របសម្រួលបង្កើតប្រពន្ធ័មានចីរភាព​នៃក្រុមអាស្រ័យអនុផល​ផល​ព្រៃឈើ​ លើកិច្ច​ការពារ និង​អភិវឌ្ឍ​របស់ពួកគាត់។ដើមច្បោះជ័រដែលនៅសេសសល់ហើយមិនដឹងថានៅបានយូរប៉ុណ្ណា រួមជាមួយនិងដើមសំរ៉ង ដែលសហគមន៍អាស្រ័យផលបានព្យាយាមផ្ទាល់ខ្លួនការពារដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។ ឈើពពួកនេះមាននៅក្នុងខេត្តស្ទឹងត្រែង  ក្រចេះ ព្រះវិហារ និងដើមសំរ៉ងមាននៅក្នុងខេត្តរតនគីរី (នៃខេត្តគោលដៅ)។ សហគមន៍ទាំងនោះនៅតែបន្តអនុវត្តក្នុងការប្រមូលផល ក៍ដូចជាការពារពីក្រុមកាប់ឈើខុសច្បាប់ និងការប្រមូលផលមិនត្រឹមត្រូវ។ គម្រោងនឹងរួមជាមួយអ្នកដងជ័រ តាមរយៈសមាជិកអ្នកស្មគ្រចិត្តសហគមន៍ ប្រមូលទិន្នន័យពីមូលដ្ឋាន និងរៀនសូត្រថាតើវាមានសារសំខាន់ដល់ជីវិតសហគមន៍ដូចម្តេច។ អ្នកដងជ័រនឹងសម្របសម្រួលទៅជាបណ្តាណដើម្បីរៀនសូត្រ និងចែករំលែកនូវទស្សនៈនៃការអភិរក្ស និងដាំដុះសម្រាប់មនុស្សជំនាន់ក្រោយ។

លទ្ធផលៈ ទិន្នន័យពត៌មានគឺត្រូវបានប្រើប្រាស់ដើម្បីឲ្យមានកិច្ចគាំពារ។ វេទិកាព្រៃឈើនិងអាចមានតម្លៃសម្រាប់ការតាក់តែងគោលនយោបាយ។ ដើមច្បោះជ័រនិងដើមសំរ៉ងត្រូវបានការពារនិងទាក់ទាញចំណាប់អារម្មណ៍ថ្នាក់ជាតិ។ អ្នកអាស្រ័យអនុផលព្រៃឈើ បានដាំឈើធម្មជាតិឡើងវិញ។

គម្រោងទី៥៖ អភិវឌ្ឍភាពជាអ្នកដឹកនាំ ក្នុងស្ថាប័ន

បង្កើនប្រសិទ្ធិផល​របស់អង្គការ លើកស្ទួយ​ការសម្រេចចិត្ត​ តាមរយៈការកសាង​ក្រុម​​អ្នកដឹកនាំពេលអនាគត​ដ៏ប្រសើរ ​​ប្រកបដោយបរិយាកាសការងារជា​វិជ្ជមាន។ផ្នែកនេះគឺជាការអភិវឌ្ឍស្ថាប័ន អង្គការផ្ទះតូចភូមិភាគឦសានមានឆន្ទៈមុតមាំក្នុងការកសាងសមត្ថភាពបុគ្គលិក និងសមាជិកអ្នកស្មគ្រចិត្តសហគមន៍ លើវិធីសាស្ត្រពង្រឹងសហគមន៍។ បុគ្គលិកនឹងផ្តោតទៅលើ៖ ជំនាញសម្របសម្រួល  គ្រប់គ្រងវដ្ដគម្រោង  ជំនាញសហគមន៍ដឹកនាំការអភិវឌ្ឍ  រដ្ឋបាល  ហិរញ្ញវត្ថុ  ការសរសេររបាយការណ៍ និងការត្រួតពិនិត្យតាមដាន។ល។ ខណៈដែលសមាជិកអ្នកស្មគ្រចិត្តសហគមន៍ នឹងផ្តោតទៅលើជំនាញសម្របសម្រួលពហុវប្បធម៌ និងជំនាញសហគមន៍ដឹកនាំការអភិវឌ្ឍ  ។

លទ្ធផល៖ អង្គការផ្ទះតូចភូមិភាគឦសាន និងអង្គការ​សហ​​គមន៍មូលដ្ឋាន គឺត្រូវបានពង្រឹងនិងចងក្រង​។​ អង្គការនិងបណ្តាញសហគមន៍ បានពង្រឹងការសម្រេចចិត្តនិងប្រើប្រាសភស្តុតាងជាមូលដ្ឋាន ដើម្បីជំនួយដល់សេចក្តីត្រូវការនៃការតាក់តែងគោលនយោបាយ។​